Connect with us

Freshie Girls and Boys Cambodia

ប្រញាប់ឡើង! កម្មវិធី Freshie Girls & Boys ចាប់បើកទទួលពាក្យ ដើម្បីបើឱកាសដល់យុវជនយុវតីកម្ពុជា

ទទឹងរង់ចាំយូរអត់! ថ្ងៃនេះអេដមីន មានដំណឹងល្អសម្រាប់យុវជន យុវតីកម្ពុជាគ្រប់រូប ដែលមានចំណាប់អារម្មណ៍ និងចង់ដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Freshie Girls and Boys Cambodia 2022

ទទឹងរង់ចាំយូរអត់! ថ្ងៃនេះអេដមីន មានដំណឹងល្អសម្រាប់យុវជន យុវតីកម្ពុជាគ្រប់រូប ដែលមានចំណាប់អារម្មណ៍ និងចង់ដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Freshie Girls and Boys Cambodia 2022 នេះ។

កម្មវិធីប្រកួត Freshie Girls and Boys Cambodia 2022 ចាប់បើទទួលពាក្យជាបណ្តើរៗចាប់ពីថ្ងៃនេះតទៅ ដើម្បីបើកឱកាសអោយយុវជន យុវតីកម្ពុជា ដែលមានបុគ្គលិកលក្ខណៈល្អ  មានសមត្ថភាពក្នុងផ្នែកផ្សេងៗ ចូលរួមប្រកួតក្នុងកម្មវិធី Freshie Girls & Boys CAMBODIA 2022 ដើម្បីជាបេក្ខភាពតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Freshie Girls & Boys ASEAN 2022 ដែលនឹងធ្វើឡើងជាលើកដំបូងនៅប្រទេសកម្ពុជាយើង។

ប្អូនៗយុវជន យុវតីកម្ពុជាប្រញាប់រួសរាន់ឡើង ដើម្បីដាក់ពាក្យចូលរួមប្រឡងប្រកួតបង្ហាញសមត្ថភាព ទេពកោសល្យដែលលាក់ទុកជាច្រើនឆ្នាំចេញមកក្រៅ និងដើម្បីអាចសម្រេចក្តីស្រម៉ៃក្លាយជាតារាសិល្បៈករសិល្បៈការនីជំនាន់ថ្មី។

បើប្អូនៗចាប់អារម្មណ៍ សូមចូលទៅកាន់ Facebook Fan Page : Freshie Cambodia ឬយុវជន យុវតី ដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យចូលរួមប្រកួតបានចាប់ពីថ្ងៃនេះតទៅ សម្រាប់ព័ត៌មានបន្ថែម 076 66666 18 / 015 667 666។

អត្ថបទដោយ៖ Ha Ti


អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia