ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹងមន្ទីរពេទ្យតាមបណ្ដាខេត្តនានា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងសុខាភិបាល ត្រូវពង្រឹងមន្ទីរពេទ្យតាមបណ្ដាខេត្តនានា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងសុខាភិបាល ត្រូវពង្រឹងមន្ទីរពេទ្យតាមបណ្ដាខេត្តនានា ឲ្យក្លាយជាមន្ទីរពេទ្យឈានមុខ ដែលមានសមត្ថភាពខ្ពស់ សមមូលនឹងមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ។
ការណែនាំនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី ១ នៃគោលនយោបាយជាអាទិភាពទាំង ៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រូសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់លើកកម្ពស់គុណភាព សេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ ជាពិសេសត្រូវពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីផ្ដល់សេវាមូលដ្ឋានដល់ប្រជាពលរដ្ឋ។
ក្នុងនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យក្រសួងសុខាភិបាល ត្រូវពង្រឹងមន្ទីរពេទ្យខេត្ត ឲ្យក្លាយជាមន្ទីរពេទ្យឈានមុខ ដែលមានសមត្ថភាពខ្ពស់សមមូលនឹងមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ក្នុងការពិនិត្យ និងព្យាបាលជំងឺ និងផ្ដល់សេវាសុខាភិបាលនានា សំដៅបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសុខាភិបាលផង និងកាត់បន្ថយក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋផង៕
អត្ថបទពី៖ KPT
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ