Connect with us

ភាពយន្ដខ្មែរ

ត្រៀមកន្សែងជូតទឹកភ្នែកផង! ឈុតពិសេសក្នុងរឿង «បដាចារ» ចាក់ផ្សាយយប់នេះ

រឿងភាគបុរាណ «បដាចារ» កាន់តែល្អមើលពីមួយភាគទៅភាគ និងមិនធ្វើអោយទស្សនិកជនខកចិត្តបន្តិចទេ។

រឿងភាគបុរាណ «បដាចារ» កាន់តែល្អមើលពីមួយភាគទៅភាគ និងមិនធ្វើអោយទស្សនិកជនខកចិត្តបន្តិចទេ។ សាច់រឿងដែលបង្កប់ទៅដោយការអប់រំ រួមជាមួយទស្សនីយភាពសម័យមុន បង្ហាញពីទិដ្ឋភាពសង្គមនាពេលសម័យកាលនោះ។

ងាកមកចាប់អារម្មណ៍ជាមួយឈុតឆាកពិសេសៗនៅក្នុងភាគទី៨ ដែលនឹងចាក់ផ្សាយនៅរាត្រីនេះវិញ អេដមីន សុំផ្តាំថាត្រៀមកន្សែងដៃទុកជូតទឹកភ្នែកផងណា។

សម្រាប់ភាគទី ៨នេះ អាចនិយាយបានថាជាឈុតពិសេស និងសំខាន់នៅក្នុងសាច់រឿងទាំងមូល ដែលធ្វើឱ្យរឿងភាគបុរាណមួយនេះ មានភាពល្បីល្បាញតាំងពីចេញ Version ដំបូងមកម្លេះ។

អេដមីន សុំមិនលំអិតអោយខ្លាំងទៅលើសាច់រឿងនោះទេ ទុកឱ្យហ្វេន និងទស្សនិកជនរង់ចាំតាមដាននៅរាត្រីនេះទាំងអស់គ្នា។ កុំភ្លេចណា រឿងភាគបុរាណ «បដាចារ» ចាក់ផ្សាយជូនទស្សនារៀងរាលថ្ងៃ ចន្ទ ដល់ អង្គារ វេលាម៉ោង ៩យប់តទៅ លើកញ្ចក់ទូរទស្សន៍ បាយ័ន

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia