សំណើចចុងសប្ដាហ៍
ប្រិយមិត្តធ្លាប់ឆ្ងល់ឬអត់ ថាហេតុអ្វីបានជាសំណើចចុងសប្តាហ៍សម្តែងនៅតែតាមបណ្តាខេត្ត?
ទស្សនិកជនប្រាកដជាបានទស្សនាជាច្រើនមកហើយនៅកម្មវិធីសំណើចចុងសប្តាហ៍របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន។ សំណើចចុងសប្តាហ៍ជាខ្សែភាពយន្តភាគខ្មែរបែបកំប្លែង
ទស្សនិកជនប្រាកដជាបានទស្សនាជាច្រើនមកហើយនៅកម្មវិធីសំណើចចុងសប្តាហ៍របស់ ស្ថានីយ៍ទូរទស្សន៍បាយ័ន។ សំណើចចុងសប្តាហ៍ជាខ្សែភាពយន្តភាគខ្មែរបែបកំប្លែងដែលមានបង្កប់ពីអត្ថន័យអប់រំជាច្រើននៅក្នុងសាច់រឿង។ ជាធម្មតាទស្សនិកជនជាច្រើនអាចនឹងសើចសប្បាយជាមួយនឹងសាច់រឿងក៏ដូចជាការសម្តែងរបស់តួអង្គនីមួយៗ តែមានចំណុចសំខាន់ៗមួយចំនួនទៀតដែលអ្នកដឹកនាំបានបង្កប់ចូលទៅក្នុងសាច់រឿងនេះ។
លោក អ៊ូ ប៊ុនណ្ណារ៉ាត់ ហៅនាយ ក្រឹម បានបង្ហើបប្រាប់ឲ្យដឹងថា
“ មូលហេតុដែលខ្ញុំដឹកនាំក្រុមសម្តែងនៅតែក្នុងស្រុកភូមិជនបទគោលបំណងគឺចង់ឲ្យក្មេងជំនាន់ក្រោយ ក៏ដូចជាអ្នកនៅទីក្រុងដែលមិនសូវមានឱកាសបានធ្វើដំណើរទៅតាមបណ្តាខេត្តបានឃើញនិងយល់ដឹងពីរបៀបនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ធដែលរស់នៅក្នុងស្រុកភូមិតូចៗតាមបណ្តាខេត្ត។
ហើយមួយវិញទៀត គឺយើងតម្រូវទៅ តាមពុកម៉ែបងប្អូននៅតាមបណ្តាខេត្តដែលគាត់និយមចូលចិត្តការរស់នៅបែបនេះ តែអ្វីកាន់តែពិសេសជាងនេះទៅទៀតគឺសម្រាប់បងប្អូនខ្មែរនៅឯនាយសមុទ្រដែលមានចិត្តនឹករលឹកមាតុភូមិស្រុកកំណើត នៅពេលដែលបានទស្សនាក៏អាចជួយឲ្យរសាយចិត្តនឹករលឹកបានមួយគ្រា” ។
គួររំលឹកផងដែរថាលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម ក្រៅពីជាតួសម្តែងនាំមុខហើយនោះលោកក៏ជាផលិតករ និង ជាអ្នកដឹកនាំសម្តែងនៅក្នុងសំណើចចុងសប្តាហ៍នេះផងដែរ។ លោកបានបន្ថែមទៀតថា
“ ខ្ញុំបានលះបង់ទាំងកម្លាំងកាយចិត្តក្នុងការ ផលិត និង ដឹកនាំ ព្រមទាំងត្រូវចូលសម្តែងថែមទៀតវាពិតជាហត់នឿយខ្លាំងណាស់។ តែអ្វីដែលជាកម្លាំងចិត្តធ្វើឲ្យខ្ញុំមានកម្លាំងធ្វើមកដល់សព្វថ្ងៃនេះគឺការគាំទ្រពីសំណាក់ពុកម៉ែបងប្អូន និងការគោរពឲ្យតម្លៃពីក្រុមការងារទាំងអស់ ខ្ញុំពិតជាថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះការស្រឡាញ់ ការគាំទ្រចំពោះរូបខ្ញុំបាទនិងស្នាដៃរបស់ខ្ញុំកន្លងមក” ៕
អត្ថបទដោយ៖ កូនទន្សាយតូច
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS6 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ