Connect with us

ព័ត៌មាន

ក្រុមហ៊ុនហ៊ីយ៉ាន់ដាយបើកដំណើរការសាកល្បង អាគារតាំងលក់រថយន្ត Hyundai សាខាខេត្តសៀមរាប

តាមរយៈអាគារថ្មីសន្លាងនេះ បានបង្ហាញឲ្យឃើញពីវិសាលភាព និងភាពរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល១០ឆ្នាំ…


ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមកូម៉ូទ័របានបានប្រកាសបើកដំណើរការសាកល្បងអាគារតាំងលក់រថយន្តរបស់ខ្លួនដែលរួមបញ្ចូលផ្នែក សេវាកម្ម និងការផ្តត់ផ្គង់គ្រឿងបន្លាស់ផងដែរ កាលពីថ្ងៃទី២២ ខែមេសាឆ្នាំ២០២០ ។អាគារតាំងលក់រថយន្ដទំនើបនេះ មានទីតាំងមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។


តាមរយៈអាគារថ្មីសន្លាងនេះ បានបង្ហាញឲ្យឃើញពីវិសាលភាព និងភាពរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយមានការគាំទ្រពីសំណាក់អតិថិជន។ ក្រុមហ៊ុននេះ បានមើលឃើញថា សេចក្ដីត្រូវការ និងសក្តានុពលនៅក្នុងខេត្តសៀមរាមនេះ បានធ្វើឲ្យក្រុមហ៊ុននេះសម្រេចពង្រីកទីតាំង របស់ខ្លូន មកដល់ទីនេះ និងដើម្បីងាយស្រួលក្នុងការបំពេញតម្រូវការទៅដល់អតិថិជន។ ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ទៅដល់អតិថិជនដែលរស់នៅក្នុងខេត្តសៀមរាប និងតំបន់ជិតៗនេះ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយបានសម្រេចចិត្តបើកដំណើរការសាកល្បងអាគារតាំងលក់របស់ខ្លួន បន្ទាប់ពីចូលឆ្នាំខ្មែររួច។


លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុនហ៊ីយ៉ានដាយ ខេមកូ បានមានប្រសាសន៏ថា “យើងមានសេចក្តីសោមសោមនស្សរីករាយដែលបានបើកដំណើរការអាគារតាំងលក់មួយកន្លែងទៀតនៅក្នុងខេត្តសៀមរាបសម្រាប់អតិថិជន និងដៃគូរសហការណ៏របស់យើង។ យើងជឿជាក់ការការដាក់ដំណើរការនេះជាផ្នែកមួយក្នុងការជម្រុញផ្នែកទេសចរណ៏ និងវិស័យឯកជនមួយចំនួន។ ហ៊ីយ៉ាន់ដាយបានផ្តល់សេវាកម្មរបស់ខ្លួនអស់រយៈពេល១០ឆ្នាំកន្លងមកហើយ។យើងមានមោទនៈភាពខ្លាំងបំផុតដែលបានពង្រីកការចែកចាយរបស់យើងមកដល់ខេត្តសៀមរាបនេះ។យើងនឹងបន្តផ្តល់ជូននូវផលិតផលដែលមានគុណភាព និងសេវាកម្មដល់អតិថិជន ជាពិសេសធ្វើឲ្យគ្រួសារហ៊ីយ៉ាន់ដាយមានសមាជិកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា”។


គួរកត់សម្គាល់ថា អស់រយៈពេល១០ឆ្នាំនៃការលូតលាស់ និងអភិវឌ្ឍន៍របស់ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ នៅក្នុង ប្រទេសកម្ពុជា ហ៊ីយ៉ាន់ដាយបានធ្វើការប្រឹងប្រែងដើម្បីកសាងទំនាក់ទំនង និងផ្សារភ្ជាប់ជាមួយប្រជាជនកម្ពុជាទាំងមូល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia