ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យបន្ថែមភូមិសាស្ត្រដកការពាក់ម៉ាស់ ខណៈអត្រាឆ្លងជំងឺកូវីដស្ថិតក្នុងកម្រិតទាប
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២៥ ខែមេសា ២០២២ នេះថា សម្ដេចចង់ឱ្យមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីធ្លាសាធារណៈ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២៥ ខែមេសា ២០២២ នេះថា សម្ដេចចង់ឱ្យមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីធ្លាសាធារណៈ ក៏ប៉ុន្តែតម្រូវឱ្យពាក់ម៉ាសនៅតាមទីកន្លែងបិទជិត ខណៈអត្រាឆ្លងស្ថិតនៅក្នុងកម្រិតទាបនាពេលបច្ចុប្បន្ននេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ១៩ ចំនួនជាង ១ លានដូស (១ ០៥៦ ០០០) របស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “បញ្ហានេះយើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពតែមួយមុខនោះទេ ត្រូវមើលឱ្យឃើញនូវបញ្ហាសេដ្ឋកិច្ចសង្គម ការពាក់ម៉ាស់គឺជាការតម្រូវឱ្យប្រជាពលរដ្ឋ ចំណាយយ៉ាងធំ ជួនកាលមិនហ៊ានទិញខោអាវឱ្យកូនចៅពាក់ទេ ប៉ុន្តែត្រូវទិញម៉ាស់ដើម្បីយកមករក្សាទុក ដើម្បីពាក់ម៉ាស់ជាកាតព្វកិច្ច”។
សម្ដេចតេជោ បញ្ជាក់ថា ក្នុងមួយថ្ងៃយើងគិតថាក្នុងប្រទេសចាយតែ ១០ ម៉ឺនដុល្លារ អញ្ចឹងក្នុង១ ខែយើងក៏ត្រូវចាយអស់ ៣ លានដុល្លារ។
តាមប្រសាសន៍របស់សម្ដេចចង់បានឱ្យគ្រប់ភូមិសាស្ត្រទាំងអស់គឺទុកឱ្យប្រជាជនជាអ្នកសម្រេចពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ក្នុងពេលដែលនៅក្រៅអាគារ នៅកន្លែងទីធ្លាសាធារណៈ ដូចជាការធ្វើដំណើរតាមផ្លូវសាធារណៈ ឬនៅទីកន្លែងសាធារណៈនៅខាងក្រៅ។ ប៉ុន្តែនៅពេលដែលចូលកន្លែងបិទជិត ដូចជានៅអាគាររដ្ឋាភិបាលនៅទីកន្លែងធ្វើការ នៅតាមក្រុមហ៊ុនមានម៉ាស៊ីនត្រជាក់គួគម្បីតម្រូវឱ្យមានការពាក់ម៉ាស់។ ការធ្វើបែបនេះ នឹងជួយដល់ការសន្សំសំចៃរបស់ក្រុមគ្រួសារនីមួយៗ និងសង្គមជាតិ។
តែយ៉ាងណាសម្ដេចក៏រង់ចាំទទួលយកលទ្ធផលនៃការប្រជុំនៅល្ងាចថ្ងៃទី ២៥ មេសានេះ ដែលសម្ដេចបានណែនាំឱ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធ មុនីរ័ត្ន និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ដឹកនាំកិច្ចប្រជុំ លើការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីធ្លាសាធារណៈ។
បើតាមសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះកម្ពុជាមានអត្រាឆ្លងស្ថិតក្នុងកម្រិតទាបគឺត្រឹមតែ១២ករណីតែប៉ុណ្ណោះ ចាប់តាំងពីក្រោយបុណ្យចូលឆ្នាំគឺនៅក្រោម២០នាក់រហូតមក៕
អត្ថបទពី៖ KPT
-
Boxing Bayontv3 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS6 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន3 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន3 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន3 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន10 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ