ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុនចិនចំនួន ៣ ចូលស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៥ ខែមេសានេះបានអនុញ្ញាតឲ្យក្រុមហ៊ុនចិនចំនួន ៣ ដឹកនាំដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានអគ្គនាយក ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៥ ខែមេសានេះបានអនុញ្ញាតឲ្យក្រុមហ៊ុនចិនចំនួន ៣ ដឹកនាំដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានអគ្គនាយក ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ចូលជួបសំដែងការគួរសមនិងស្វែងយល់ពីបរិយាកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ាង សុផល្លែត ជំនួនការផ្ទាល់សម្តេចតេជោ ហ៊ុន សែនបានឲ្យដឹងថា៖អ្នកឧកញ៉ា ចេន ហ្សី និងថ្នាក់ដឹកនាំនិងក្រុមហ៊ុន China investment ,ក្រុមហ៊ុន អ៊ីស្ទ័រ និង ក្រុមហ៊ុន គួរអានបានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោដែលបានឆ្លៀតពេលដ៏មមាញឹកបានអនុញ្ញាតឱ្យក្រុមហ៊ុនលោកបានចូលជួបសំដែងការគួរសមនិងស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា ចេន ហ្សី បានជម្រាបជូនសម្ដេចតេជោអំពីអាជីវកម្មរបស់ក្រុមហ៊ុនទាំងបីដែលរួមមានវិស័យឧស្សាហកម្មរ៉ែ ហេដ្ឋារចនា សម្ព័ន្ធ អចលនវត្ថុ ពាណិជ្ជកម្ម សំណង់ ឡូជីស្ទិកស៍ មូលបត្រនិងពាណិជ្ជកម្មមូលបត្រ។ ក្នុងន័យនេះអ្នកឧកញ៉ា ចេន ហ្សី បានគោរពស្នើសុំការពន្យល់ពីសម្ដេចតេ ជោហ៊ុនសែន ពាក់ព័ន្ធបរិយាកាសវិនិយោគនៅកម្ពុជា។
ការឆ្លើយតបសម្ដេចបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនទាំង៣សម្តេចតេជោបានជម្រាបជូនថ្នាក់ដឹកនាំក្រុមហ៊ុនថាបរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរ ដោយមូលហេតុទី១ កម្ពុជាមានសុខសន្តិភាពនិងស្ថេរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ។ ទី២ កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ។ទី៣ កម្ពុជាមានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយសម្រាប់ជួយសម្រួលសម្រេចការវិនិយោគ។
ទី៤ កម្ពុជាមិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀល សម្រាប់បើកប្រាក់ខែឱ្យបុគ្គលិកទេកម្ពុជាគឺអនុញ្ញាតឲ្យប្រើប្រាស់ប្រាក់ដទៃទៀតដូចជាប្រាក់ដុល្លារជាដើមដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកផងនិងធ្វើពាណិជ្ជកម្មនៅកម្ពុជាផង និងទី៥ កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើន៕
អត្ថបទពី៖ KPT
-
Boxing Bayontv3 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS6 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន3 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន3 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន3 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន8 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ