Connect with us

ភាពយន្ដខ្មែរ

ស្រាយចម្ងល់ហ្វេនៗ ក្នុងរឿង «សុំឱកាសសារភាពស្នេហ៍» លម្អិតក្នុងអត្ថបទនេះ

បន្ទាប់ពីរឿង «មេម៉ាយសម្បូរស្នេហ៍» ឈានដល់ភាគបញ្ចប់ រឿង «សុំឱកាសសារភាពស្នេហ៍» នឹងចូលខ្លួនមកជំនួសដើម្បីបំរើជាការកម្សាន្តដល់ទស្សនិកជនជាបន្ត។

បាំងតែមួយសប្តាហ៍ទេ រឿងភាគខ្មែរថ្មីដែលទស្សនិកជនកំពុងតែទន្ទឹងរង់ចាំ កាន់តែគៀកថ្ងៃចាក់ផ្សាយមែនទែនហើយ។ បន្ទាប់ពី រឿង «មេម៉ាយសម្បូរស្នេហ៍» ឈានដល់ភាគបញ្ចប់ រឿង «សុំឱកាសសារភាពស្នេហ៍» នឹងចូលខ្លួនមកជំនួសដើម្បីបំរើជាការកម្សាន្តដល់ទស្សនិកជនជាបន្ត។


កុំឱ្យហ្វេនៗសួរច្រើនពេក ថ្ងៃនេះអេដមីននឹងមកបញ្ជាក់ពីថ្ងៃចាក់ផ្សាយ ក៏ដូចជាសង្ខេបពីសាច់រឿងខ្លះៗដល់អ្នកទាំងអស់គ្នា។

រឿង «សុំឱកាសសារភាពស្នេហ៍» សម្តែងដោយតារាប្រុសរូបសង្ហាលោក ម៉ឺន ឯកសុភារិទ្ធិ (តួអង្គ ថានៈ) តួស្រីញញឹមស្រស់កញ្ញា ចិនចិន (តួអង្គ មេត្តា) និងតារាប្រុសស្រីជាច្រើនរូបទៀត ដែលសុទ្ធសឹងតែជាតារាពោរពេញទៅដោយសមត្ថភាពក្នុងការសម្តែង។

ងាកមកចាប់អារម្មណ៍ជាមួយនឹងសាច់រឿងវិញ មេត្តា និងថានៈ បានស្គាល់គ្នាដោយចៃដន្យនៅពេលដែលមេត្តាត្រូវបានមនុស្សមិនស្គាល់មុខមួយក្រុម​តាមធ្វើបាប ក្រោយមកពួកគេក៏បានជួបគ្នាជារឿយៗ។ ក្រោយមក ថានៈ ក៏បានជួបជាមួយនឹង អេម៉ា ដែលស្គាល់ថាជាបងស្រីចញ្ចឹមរបស់មេត្តា អេម៉ាដោយសារតែមាន​ចិត្តច្រណែន អេម៉ាក៏គ្រប់ធ្វើគ្រប់វិធីដើម្បអោយថានៈយល់ច្រឡំលើមេត្តាថាជាក្មេងស្រីចិត្តគំនិតអាក្រក់ និងមិនគួរអោយស្រលាញ់។ ថានៈ យល់ច្រឡំលើមេត្តាហើយចាប់ផ្តើមស្អប់មេត្តាជាខ្លាំង … ។

អេដមីន សុំបញ្ជាក់ត្រឹមតែប៉ុននេះសិន តទៅមុខទៀតទុកឱ្យហ្វេនៗរង់ចាំតាមដានជាបន្តចុះណា ធានាថាទស្សនាដាច់បាយដាច់ទឹកដូចរឿង «សត្រូវកំពូលស្នេហ៍» ទៀតហើយ។

រឿង «សុំឱកាសសារភាពស្នេហ៍» ចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ០៣ ខែកុម្ភៈ រៀងរាល់ថ្ងៃ ចន្ទ | ព្រហស្បតិ៍ វេលាម៉ោង | យប់ លើកញ្ចក់ទូរទ្សន៍ បាយ័ន

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia