Connect with us

ភាពយន្ដខ្មែរ

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង ប៉ុន្តែ សម្រាប់ភាពយន្តជីវិត ចាក់ផ្សាយកាលពីយប់ម្សិលមិញនេះមានអ្នកចូលទស្សនាច្រើនគួរឱ្យកត់សម្គាល់។

តាមរយៈការទស្សនា នៅលើផេចហ្វេសប៊ុកផ្លូវការ សាស្ត្រាហ្វៀម ចំនួនអ្នកទស្សនារឿងភាពយន្តជីវិត រឿង «ប្រពន្ធដើមក្លាយជាប្រពន្ធចុង» រហូតដល់ ១លានដងត្រឹមតែ ២០ម៉ោង។ អាចនិយាយបានថា ភាពយន្តជីវិតទី១៦៨ នេះបានបំបែកកំណត់ត្រាថ្មីដំបូងគេ ក្នុងចំណោមខ្សែភាពយន្តជីវិតកន្លងៗមក ដោយចាយពេលមិនដល់មួយថ្ងៃ មានអ្នកទស្សនាដល់ទៅខ្ទង់លាន។

គួរម្លឹកផងដែលថា រាល់ខ្សែភាពយន្តជីវិតនីមួយៗមានការម្រឹតសម្រាំង និងតែងនិពន្ធបង្កប់ទៅដោយអត្ថន័យអប់រំល្អៗ ពិសេសមានឈុតឆាកឆ្លុះពីទិដ្ឋភាពសង្គមជាក់ស្តែងផងដែរ៕


អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia