Connect with us

ព័ត៌មាន

អង្គការទេសចរណ៍ពិភពលោក កោតសរសើរសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការទប់ស្កាត់កូវីដ-១៩ និងចាប់ផ្តើមជំរុញចលនាទេសចរណ៍ក្នុងស្រុកឡើងវិញ

យោងតាមលិខិតរបស់លោក ហ្សូរ៉ាប ប៉ូឡូលីកាស៊្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ដែលបានគោរពផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន …

ទីក្រុងម៉ាឌ្រីតអេស្ប៉ាញ៖ យោងតាមលិខិតរបស់លោក ហ្សូរ៉ាប ប៉ូឡូលីកាស៊្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ដែលបានគោរពផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺបានកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនេះដែរ អង្គការទេសចរណ៍ពិភពលោកក៏សូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យជួបតែសុខសុវត្ថិភាព និងសុខភាពល្អអំឡុងពេលនៃថ្ងៃឈប់សម្រាកពិធីចូលឆ្នាំខ្មែរ ដែលតាមប្រពៃណីប្រារព្ធធ្វើឡើងក្នុងខែមេសា តែត្រូវបានលើកពេលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia