Connect with us

កម្សាន្ដ

ទស្សនីយភាពថ្មីមិនធ្លាប់មាន! ជួបជាមួយ ខៀវ សានសាណា និងអៀង វិច្ឆ័យ ក្នុងកម្មវិធី V TALK Confession

ថ្មីៗនេះស្ថានីទូរទស្សន៍ បាយ័ន បានកំពុងត្រៀមចេញផ្សាយកម្មវិធីកម្សាន្តថ្មីមួយ V TALK Confession ដែលនឹងមានការផ្សាយជូនទស្សនាឆាប់ៗ។

ពិតណាស់ មនុស្សយើងម្នាក់ៗគេចមិនផុតពីការចិញ្ចឹមសេចក្តីទុក្ខក្នុងខ្លួនទេ មិនថាតិច ឬច្រើនក្តីគឺវាមានសម្រាប់មនុស្សគ្រប់គ្នា។ ក្នុងនោះ មានរឿងរ៉ាវមួយចំនួនមិនអាចនិយាយប្រាប់អ្នកណាបាន សូម្បីតែជាមនុស្សជាទីស្រឡាញ់បំផុតរបស់យើង ឧទារហណ៍ដូចជា ឪពុកម្តាយ បងប្អូន ប្តីប្រពន្ធ មិត្តភក្តិ និងគូស្នេហ៍ជាដើម ប៉ុន្តែ រាល់បញ្ហានានាតែងតែមានផ្លូវដោះស្រាយជានិច្ច គ្រប់យ៉ាងទាមទារឱ្យយើងអត់ធ្មត់។

ថ្មីៗនេះស្ថានីទូរទស្សន៍ បាយ័ន បានកំពុងត្រៀមចេញផ្សាយកម្មវិធីកម្សាន្តថ្មីមួយ V TALK Confession ដែលនឹងមានការផ្សាយជូនទស្សនាឆាប់ៗ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត កម្មវិធី V TALK Confession គឺមានពិធីករពីការនីល្បីលំដាប់ប្រទេស អ្នកនាង ខៀវ សានសាណា និងលោក អៀង វិច្ឆ័យ គឺជាអ្នកសម្របសម្រួលក្នុងកម្មវិធីផ្ទាល់តែម្ដង។ ចាប់ដៃគូគ្នាលើកដំបូង លោក វិច្ឆ័យ និងពិធីការនីប៉ិនប្រសប់ខាងវោហារ ទាំងភាសាជាតិ និងអន្តរជាតិរូបនេះ នឹងនាំអារម្មណ៍ប្រិយមិត្តអ្នកទស្សនាស្លុងអារម្មណ៍ជាមួយកម្មវិធីរាល់រាត្រីថ្ងៃ ពុធ វេលាម៉ោង ៩យប់

គួរបញ្ជាក់ផងដែរថា V TALK Confession ជាកម្មវិធីមួយថ្មី និងលើកដំបូងនៅកម្ពុជា ដែលនឹងអញ្ជើញតារាកិត្តិយសជាសិល្បករសិល្បការនីក្នុងប្រទេស ដើម្បីចែករំលែកនូវរឿងរ៉ាវ ក៏ដូចជាបទពិសោធន៍ជីវិតជាច្រើននៅពីក្រោយភាពជោគជ័យរបស់ពួកគេ ហើយក្នុងនោះប្រិយមិត្តទាំងអស់គ្នា ក៏អាចចូលរួមជាមួយនឹងកម្មវិធីរបស់យើងបានផងដែរ ដោយលោកអ្នកអាចសរសេររឿងរ៉ាវរបស់លោកអ្នកផ្ញើរមកកាន់ខាងកម្មវិធីតាមរយៈ Link នេះ។

ម៉្យាងវិញទៀត រាល់ព័ត៌មានរបស់អស់លោកអ្នក ខាងកម្មវិធីរក្សាជាការសម្ងាត់ និងយ៉ាងយកចិត្តទុកដាក់បំផុត៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia