ព័ត៌មាន
សម្តេចតេជោ ណែនាំឲ្យយកចិត្តទុកដាក់បន្ថែមលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទោះបីទំហំពាណិជ្ជកម្មប្រទេសទាំងពីរ បានលើសផែនការគ្រោងទុកក៏ដោយ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំបែបនេះ គឺនៅក្នុងឱកាសអនុញ្ញាតឲ្យលោក ឌិញ ទៀន ហ្ស៊ង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាបក្សកុម្មុយនិស្តវៀតណាមប្រចាំក្រុងហាណូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះបីទំហំពាណិជ្ជកម្មប្រទេសទាំងពីរ បានលើសផែនការគ្រោងទុក តែប្រទេសទាំងពីរត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មបន្ថែមទៀត ដោយខិតខំកែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នាឲ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសនិង ការដោះដូរពាណិជ្ជកម្មបន្ថែមទៀត។ ជាមួយគ្នានេះសម្តេចតេជោ ក៏បានជំរុញឲ្យភាគី វៀតណាម ពិនិត្យមើលអ្វីដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញអាចធ្វើបានរួមគ្នាបន្តទៀត។
នៅក្នុងជំនួបនោះលោក ឌិញ ទៀន ហ្ស៊ង បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យលោក និងប្រតិភូបានចូលជួបសម្ដែងការគួរសម។ លោក ឌិញ ទៀនហ្ស៊ង បានវាយតម្លៃខ្ពស់ចំពោះវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជា ហើយក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីស្ថានភាពកូវីដ -១៩ នៅរដ្ឋធានីហាណូយជាមួយស្ថានភាពសេដ្ឋកិច្ចទិសដៅអភិវឌ្ឍន៍រដ្ឋធានីហាណូយ និងការប្ដេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ព្រមទាំងពង្រីកពង្រឹងមិត្តភាព និងការអនុវត្តឲ្យទទួលបានជោគជ័យលើរាល់សេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀង និងរាល់សេចក្ដីសម្រេចទាំងឡាយ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕
អត្ថបទពី៖ KPT
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS7 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន17 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ