ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ៖ ក្រុមហ៊ុនអាល្លឺម៉ង់ មានបំណងវិនិយោគបង្កើតរោងចក្រផលិតរថយន្ត នៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនអាល្លឺម៉ង់ ដែលបានជួបពិភាក្សាជាមួយសម្ដេច កាលពីពេលថ្មីៗនេះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនអាល្លឺម៉ង់ ដែលបានជួបពិភាក្សាជាមួយសម្ដេច កាលពីពេលថ្មីៗនេះ បានលើកឡើងអំពីគោលបំណងវិនិយោគបង្កើតរោងចក្រផលិតរថយន្ត នៅក្នុងប្រទេសកម្ពុជា។
ការឲ្យដឹងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត បច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយថ្ងៃមុននោះ បណ្ដាក្រុមហ៊ុនធំៗ ដែលធ្វើដំណើរជាមួយប្រធានាធិបតី អាល្លឺម៉ង់មក គាត់និយាយអំពីគោលបំណងនៃការយករថយន្ត គេហៅថា ក្រុមហ៊ុនរថយន្ត ផលិតរថយន្ដ មកដំឡើងនៅ ប្រទេសកម្ពុជា ខ្ញុំស្វាគមន៍អំពីបញ្ហាហ្នឹង»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រសិនបើក្រុមហ៊ុនអាល្លឺម៉ង់ ពិតជាបង្កើតរោងចក្រផលិតរថយន្តនៅកម្ពុជាមែន គឺកម្ពុជា ត្រូវដោះស្រាយនូវធនធានមនុស្សជំនាញ និងកម្មករបច្ចេកទេសឲ្យទៅក្រុមហ៊ុននោះ។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅនេះ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូធុរកិច្ចអាល្លឺម៉ង់ ដឹកនាំដោយលោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់។
នៅក្នុងជំនួបនោះ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានសម្ដែងនៅចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យរោងចក្រផលិត រថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ហើយក៏ បានសម្ដែងនូវការពេញចិត្ត ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគ នៅកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូធុរកិច្ចទាំងមូលថា កម្ពុជាអនុញ្ញាតឲ្យជនបរទេសធ្វើជាម្ចាស់ ក្រុមហ៊ុន ១០០ភាគរយ ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនឡើយ៕
អត្ថបទពី៖ KPT
-
Boxing Bayontv5 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
ព័ត៌មាន5 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
PR NEWS1 week ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន5 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន5 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន2 days ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ