Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន ៖ ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរប្រធានអាស៊ានរហូត ៣ដង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរប្រធានអាស៊ានរហូត ៣ដង គិតត្រឹមឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរប្រធានអាស៊ានរហូត ៣ដង គិតត្រឹមឆ្នាំ២០២១នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅល្ងាចថ្ងៃទី២៨ ខែតុលានេះថា ការប្រជុំលើកទី ៣៨ និងលើកទី ៣៩ ត្រូវបានបិទបញ្ចប់ ជាមួយនឹងការទទួលជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរប្រធានអាស៊ានរហូត ៣ដង ដែលខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់រូបខ្ញុំក្នុងការដឹកនាំកម្ពុជា ដែលធ្វើឱ្យខ្ញុំមានលទ្ធភាពចូលរួម ក្នុងកិច្ចការតំបន់ និងអន្តរជាតិ តាមរយៈអាស៊ាន»៕

អត្ថបទពី៖ កម្ពុជាថ្មី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia