Connect with us

Uncategorized

បានលឺច្បាស់ៗបែបនេះ! ខេមា ល្មមដឹងខ្លួន ឈប់ជឿពាក្យសម្តីប្អូនស្រីជើងល្អ ទិតា បានហើយ

ខ្សែភាពយន្តជីវិត រឿង «ប៉ាពីរជើងល្អ» កាន់តែធ្វើឱ្យទស្សនិកជនជក់ចិត្តយ៉ាងខ្លាំង ជាមួយឈុតឆាកពីមួយភាគទៅមួយភាគ ពិសេស ទៅលើចំណោទបញ្ហានៅក្នុងសាច់រឿងតែម្ដង។

ខ្សែភាពយន្តជីវិត រឿង «ប៉ាពីរជើងល្អ» កាន់តែធ្វើឱ្យទស្សនិកជនជក់ចិត្តយ៉ាងខ្លាំង ជាមួយឈុតឆាកពីមួយភាគទៅមួយភាគ ពិសេស ទៅលើចំណោទបញ្ហានៅក្នុងសាច់រឿងតែម្ដង។

យ៉ាងណាមិញ បើយើងក្រឡេកមកទស្សនាឈុតខ្លីៗ នៅក្នុងភាគទី ៣៧នេះ ប្រហែលជាអាចជាឈុតដែលទស្សនិកជនទន្ទឹងរង់ចាំយូរហើយក៏ថាបាន។ ព្រោះ សម្រាប់ភាគទី ៣៧នេះ យើងឃើញតួអង្គស្រី ខេមា បានដឹងរឿងគ្រប់យ៉ាង នៅពីក្រោយការគំរាមគំហែងរបស់ បុត្រ គឺវាកើតចេញពីគំនិតរបស់ ទិតា ដែរសោះ។

បានលឺច្បាស់ៗបែបនេះ ខេមា គាំងនិយាយលែងចេញហើយ ហួសចិត្តខ្លាំងនឹងប្អូនស្រី ដែលខ្លួនតែងតែព្យាយាមជួយរហូតមក តាមពិតជាមនុស្សដែលព្យាយាមធ្វើបាបនាងរហូតមក។

ក្រោយបានដឹងរឿងរ៉ាវគ្រប់យ៉ាងបែបនេះ ចាំមើល ខេមា សម្រេចចិត្តបែបណាទៀតទៅលើ ប្អូនស្រីជើងល្អម្នាក់នេះ។ បើចង់ដឹងថាសាច់រឿង «ប៉ាពីរជើងល្អ» ក្នុងភាគទី ៣៧ ល្អមើលកម្រិតណា កុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ បាយ័ន រៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨ ដល់ម៉ោង ៩យប់៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia