Connect with us

កម្មវិធី តោះញ៉ាំ

ពិសេសទៀតហើយ! កម្មវិធី «តោះញ៉ាំ» នឹងមានអ្វីថ្មីសម្រាប់ទស្សនិកជនក្នុងរដូវកាលទី៣នេះ

កម្មវិធីសប្បាយៗដែលលោកអ្នកទន្ទឹងរង់ចាំពេលនេះបានវិលត្រឡប់មកវិញសាជាថ្មីហើយ។ កម្មវិធីតោះញ៉ាំនៅក្នុងរដូវកាលទី៣ នេះនឹងនាំទស្សនិកជនមកទស្សនាបរិយាកាសរស់នៅរបស់ប្រជាជនក្នុងតំបន់ផ្សេងៗគ្នានៅតាមបណ្តាខេត្តនីមួយៗក្នុងប្រទេសកម្ពុជា។

កម្មវិធីសប្បាយៗដែលលោកអ្នកទន្ទឹងរង់ចាំពេលនេះបានវិលត្រឡប់មកវិញសាជាថ្មីហើយ។ កម្មវិធីតោះញ៉ាំ នៅក្នុងរដូវកាលទី៣ នេះនឹងនាំទស្សនិកជនមកទស្សនាបរិយាកាសរស់នៅរបស់ប្រជាជនក្នុងតំបន់ផ្សេងៗគ្នានៅតាមបណ្តាខេត្តនីមួយៗក្នុងប្រទេសកម្ពុជា។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ទស្សនិកជននឹងបានស្គាល់ជាមួយនឹងមុខម្ហូបថ្មីៗជាច្រើនដែលកម្មវិធីនាំយកមកបង្ហាញជូនរៀងរាល់សប្តាហ៏ផងដែរ។

ជួបជាមួយនឹងពិធីកររូបសង្ហាលោក អេឡិច សូរ៉ា ដែលនឹងមកធ្វើជាអ្នកនាំផ្លូវទស្សនិកជនឲ្យ​បានទៅស្គាល់ទីកន្លែងកម្សាន្តនានា និងអាហារឆ្ងាញ់ៗតាមតំបន់ជាច្រើនមុខ។ បន្ថែមពីនេះទៀត ជារៀងរាល់សប្តាហ៍ពីកម្មវិធីនឹងជ្រើសរើសអ្នកទស្សនាដែលមានសំណាងម្នាក់ និងតារាកិត្តិយសម្នាក់ ដើម្បីចូលរួមដំណើរកំសាន្តភ្លក្សមុខម្ហូបឆ្ងាញ់ៗជាមួយពិធីកររបស់យើង។

បានស្គាល់ទីកន្លែងកម្សាន្តថ្មីៗ រួមជាមួយនឹងអាហារប្លែកៗជាច្រើនមុខ នៅក្នុងកម្មវិធីតោះញ៉ាំ រដូវកាលទី៣។ កម្មវិធីនេះមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១១ព្រឹក​នៅលើកញ្ចក់ទូរទស្សន៍បាយ័ន និង ទំព័រហ្វេសបុកផេកផ្លូវការ Bayon Television។ កម្មវិធីនេះនាំជូនជាពិសេសដោយស្រាបៀរ អាន់ឆ័រវ៉ាយ!
កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា៕

អត្ថបទដោយ៖ Momo

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia