ភាពយន្ដខ្មែរ
វ៉ៅវ សម្លៀងតែនេត្រាទៅ! រចនា រ៉ាវ៉ាឌី និងតារាប្រុសជួរមុខច្រើនរូប នឹងសម្ដែងក្នុងរឿងភាគថ្មីនេះ
ឃើញតែចំណងជើងរឿង ទស្សនិកជនក៏ប្លែកអារម្មណ៍ហើយមើល៍ទៅ! អ្វីដែលកាន់តែពិសេសនោះគឺ តួអង្គសម្តែងប្រុសស្រី សុទ្ធសឹងតែជាតារាសម្ដែងនាំមុខប្រចាំ ផលិតកម្ម សាស្ត្រាហ្វៀម ថែមទៀត។
ឆាប់ៗនេះស្ថានីទូរទស្សន៍ បា័យន នឹងនាំមកនូវរឿងភាគថ្មីដែលមានចំណងជើងថា «មេម៉ាសំបូរស្នេហ៍» ដែលជាស្នាដៃផលិត និងដឹកនាំពី សាស្ត្រាហ្វៀម។
ឃើញតែចំណងជើងរឿង ទស្សនិកជនក៏ប្លែកអារម្មណ៍ហើយមើល៍ទៅ! អ្វីដែលកាន់តែពិសេសនោះគឺ តួអង្គសម្តែងប្រុសស្រី សុទ្ធសឹងតែជាតារាសម្ដែងនាំមុខប្រចាំ ផលិតកម្ម សាស្ត្រាហ្វៀម ថែមទៀត។
ដោយតួអង្គស្រីសម្ដែងដោយកញ្ញារូបស្រស់ រចនា រ៉ាវ៉ាឌី ដែលទស្សនិកជន ធ្លាប់ទស្សនារឿងភាគជាច្រើនរបស់នាងរួសមកហើយ ជាក់ស្ដែងដូចជារឿង «អ្នកឈ្នះ» វគ្គ១ និងវគ្គ២។ ដោយឡែក តួសម្តែងប្រុស មានការចូលរួមពីតារាប្រុសល្បីៗជាច្រើនរូប ពិសេសតារាសម្តែងប្រុសញញឹមស្រស់លោក ព្រីន ដែលជាដៃគូដ៏សាកសមជាមួយកញ្ញា រចនា រ៉ាវ៉ាឌី។
ក្រឡេកមកចាប់អារម្មណ៍ជាមួយនឹងសាច់រឿងវិញ កញ្ញា រ៉ាវ៉ាឌី សម្ដែងជាតួអង្គ កុសាម៉ា ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ Fashion និងជាស្ត្រីមេម៉ាយក្នុងវ័យ ៣០ឆ្នាំ ព្រោះស្វាមីត្រូវស្លាប់ដោយសារឧបត្តិហេតុ និងមានកូនប្រុសម្នាក់ថែមទៀត។
ប្លែកតែម្តាយក្មេករបស់នាង ឈ្នោះកន្និដ្ឋា ដែលតាមរករឿងឥតឈប់ និងចោទថានាងជាស្រីចង្រៃទើបជាដើមហេតុធ្វើឱ្យកូនប្រុសគាត់ស្លាប់។ បន្ថែមពីនេះទៀត គាត់បានដាក់លក្ខខណ្ឌឱ្យ កុសាម៉ា ហាមមិនឱ្យនាងយកប្តីដាច់ខាតរហូតកូនប្រុសរបស់នាងមានអាយុ ២០ឆ្នាំ បើនាងហ៊ានល្មើស គាត់នឹងត្រឡប់មកយកចៅប្រុសគាត់ទៅនៅជាមួយវិញ។
ហេតុតែជាស្រីស្អាត មេម៉ាយសាច់ក្រអូបដូច កុសាម៉ា មានកម្លោះៗជាច្រើនមកតាមញ៉ែ ក្នុងនោះក៏មានកម្លោះវ័យ ២៧ឆ្នាំ ឈ្មោះថា ស្តេ ម្នាក់ផងដែរ។ តួអង្គ ស្តេ ដែលសម្ដែងដោយលោក ព្រីន គឺជាបុរសតែម្នាក់ដែលតាមស្រឡាញ់ និងព្រួបារម្ភពី កុសាម៉ា ថែមទាំងអាចរង់ចាំរហូតកូនរបស់នាងមានអាយុ ២០ឆ្នាំ។
ចង់ដឹងអត់! ថាសាច់រឿងថ្មីនេះមានទស្សនីយភាពល្អប្លែកកម្រិតណា កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ៕
អត្ថបទដោយ៖ Ha Ti
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS7 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន3 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន3 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន16 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ