Connect with us

កម្សាន្ដ

«សន្ទូចឥតងៀង» រឿងកំប្លែងបែបអប់រំកំពុងពេញនិយម

រៀបរាប់ពីជីវិតស្នេហាបែបស្រុកស្រែ! ស្រីពីន ត្រូវបានអ្នកភូមិនិយាយតៗគ្នា មិនដាច់ពីមាត់រឿងរើសប្ដីខុស…

រៀបរាប់ពីជីវិតស្នេហាបែបស្រុកស្រែ! ស្រីពីន ត្រូវបានអ្នកភូមិនិយាយតៗគ្នា មិនដាច់ពីមាត់រឿងរើសប្ដីខុស។ រើសប្ដីប៉ុន្មានដងហើយក៏ដោយ ស្រីពីន មិនដែលចុះចាញ់ក្នុងការស្វែងរកស្នេហាពិតនោះទេ ទោះអ្នកភូមិនិយាយដើមក៏ដោយ សំខាន់រឿងបរាជ័យទុកជាបទពិសោធន៍។

ស្រីពីន ទទួលបានបទពិសោធន៍រៀបការ គិតទាំងលើកនេះ ៤ ដងហើយក្នុងសាច់រឿងកំប្លែងមួយនេះ។
ប្តីទី១. អាត្មានិយម (ឆាតអត់ខ្វល់ពីអ្នកណា)
ប្តីទី២. នាំភ្លើងក្រៅចូលក្នុងផ្ទះ (ឆ្ងល់មិនចេះឈប់)
ប្តីទី៣. ប្រចណ្ឌគ្មានរើសមុខ សូម្បីតែសត្វ(ចុងក្រោយភេទទី៣សោះ)
ចុះបើយកប្តីទី៤នេះវិញ ប៉ះលើប្តីប្រភេទណាវិញទៅ? 

សូមពុកម៉ែបងប្អូនកុំភ្លេចរង់តាមដានទាំងអស់គ្នា នៅថ្ងៃអាទិត្យ វេលាម៉ោង ១០ ព្រឹក លើកញ្ចក់ទូរទស្សន៍បាយ័នតែមួយគត់។

សូមរង់ចាំទស្សនានៅថ្ងៃអាទិត្យសប្តាហ៍នេះ លើកញ្ចក់ទូរទស្សន៍បាយ័ន ក្នុងកម្មវិធីសំណើចចុងសប្តាហ៍ តាមរយៈរឿង សន្ទូចឥតងៀង។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia