Connect with us

កីឡា

កីឡាករ ៨ នាក់ឡើងអង្រួនសង្វៀនប្រដាល់គុនខ្មែរ Boostrong Fighters on Fire អាទិត្យនេះ

            ការប្រកួតប្រដាល់គុនខ្មែរ Boostrong Fighters on Fire ដែលឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក Boostrong នឹងមានវត្តមានអ្នកប្រដាល់គុនខ្មែរ ៨ នាក់អង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យ។

            សប្តាហ៍នេះអ្នកគាំទ្រគុនខ្មែរ នឹងបានទស្សនាការប្រកួតរបស់កីឡាករគូពិសេសពីរគូ គឺកីឡាករវ័យក្មេង រិទ្ធ ប៊ុនម៉ៅ នឹងជួបជាមួយកីឡាករវ័យចំណាស់ សេង ស្រឿន។ ក្មេង ជួបចាស់ តើនរណាជាតួឯកលើសង្វៀន Boostrong ក្នុងប្រភេទទំងន់ ៦៣.៥?

            ចំណែកមួយគូពិសេសទៀត សំអាង ឌុន នឹងជួប ឆៃ សារ៉ា ប្រភេទំងន់ធ្ងន់ ៦៥គ។

            មុននឹងដល់គូពិសេសទាំងពីរ មាឃ សុវណ្ណារ៉ា ជួបជាមួយ អេលីត កែវឡុង ខណៈ ងួន គៀ ជួបជាមួយ អេរ៉ា វ៉ាន់ចាន់រាជ។  

            ផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១២ ថ្ងៃត្រង់តទៅ តាមរយៈទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យ។

រូបតំណាង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia