កីឡា
កែវ សំរិទ្ធ ឈ្នះ ធា នុរាជ ខណៈ អេរ៉ាវ៉ាន់ ចាន់រាជ ចាញ់ ឡុង ខេត្ត
កែវ សំរិទ្ធ អ្នកប្រដាល់ស្រករក្រោយ ក្លិបតាឡីដំរីមានរិទ្ធ ប្រកួតឈ្នះពិន្ទុ អ្នកប្រដាល់ជើងចាស់ ធា នុរាជ ក្លិបមកុដរាជសីហ៍ ដោយពិន្ទុប្រផុតប្រផើយ នៅក្នុងការជួបប្រកួតគ្នា កាលពីថ្ងៃទី២៣ ខែសីហា …
កែវ សំរិទ្ធ អ្នកប្រដាល់ស្រករក្រោយ ក្លិបតាឡីដំរីមានរិទ្ធ ប្រកួតឈ្នះពិន្ទុ អ្នកប្រដាល់ជើងចាស់ ធា នុរាជ ក្លិបមកុដរាជសីហ៍ ដោយពិន្ទុប្រផុតប្រផើយ នៅក្នុងការជួបប្រកួតគ្នា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ លើសង្វៀនខារ៉ាបាវរបស់ទូរទស្សន៍បាយ័ន។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
នៅក្នុងការប្រកួតប្រាំទឹកពេញនោះ ធា នុរាជ គេបានខិតខំប្រើស្នៀតប្រចាំត្រកូល គឺទាត់បកក្រោយ និងកែងសកស្លាប(កែងបក)ច្រើនណាស់ដែរ ប៉ុន្តែពុំបានសម្រេចឡើយ ដោយត្រូវ កែវ សំរិទ្ធ គេដឹងមុន បានរងជាប់ ហើយថែមទាំងវាយបកវិញ ដែលធ្វើឲ្យ ធានុរាជ ចាញ់ពិន្ទុប្រផុតប្រផើយ។ ក្រោយបញ្ចប់ការប្រកួត គឺ កែវ សំរិទ្ធ ឈ្នះ ធា នុរាជ ដោយពិន្ទុ។
ឡុង ខេត្ត អ្នកប្រដាល់ជើងចាស់ក្លិបខ្លារខិនមានរិទ្ធ ប្រកួតឈ្នះអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ អេរ៉ាវ៉ាន់ ចាន់រាជ ក្លិបកុសលកីឡាដោយពិន្ទុដាច់តែម្តង ក្នុងការប្រកួតគ្នា៥ទឹកពេញនោះ។
អេរ៉ាវ៉ាន់ ចាន់រាជ ត្រូវ ឡុង ខេត្ត វាយឲ្យអាជ្ញាកណ្ដាលរាប់៨ នៅក្នុងទឹកទី៣ ដោយសារត្រូវជង្គង់របស់ ឡុង ខេត្ត។ បន្ទាប់ពីបន្តការប្រកួតទៀតនោះ ក្នុងទឹកទី៤ ចាន់រាជ ក៏ត្រូវ ឡុង ខេត្ត ដាល់ចូលពោះទឹក បណ្តាលឲ្យដួលសន្លប់លែងក្រោកតែម្ដង។
សយ សុខ អ្នកប្រដាល់ក្លិបវិបុលដារិទ្ធពោធិសែនជ័យ ប្រកួតស្មើពិន្ទុជាមួយ សេក គឹម សាន្ត អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នា៥ទឹកពេញ ដោយទាំងសងខាង សុទ្ធតែវាយចូលគ្នាទៅវិញទៅមក និងរាងទ្រមខ្លួនដូចគ្នា។ ពួកគេទាំងពីរនាក់ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។
ចំណែក លីន ប៊ុនណារិទ្ធ ក្លិបកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ត្រូវ នឿន ជីវ៉ន ក្លិបកំរៀងសែនជ័យ ខេត្តបាត់ដំបង វាយឲ្យបោះបង់ការប្រកួតទឹកទី២ នៅក្នុងការជួបគ្នាប្រភេទទម្ងន់៥១គីឡូក្រាម៕
អត្ថបទ ៖ វិសិទ្ធ
-
Boxing Bayontv3 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS6 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ