Uncategorized
សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រភេទនេះដល់ កុមារអាយុ ៦-១២ ឆ្នាំ ជិត ២ លាននាក់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៥ ខែកញ្ញានេះ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កុមារ ដែលមានអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា នៅវិមានសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៥ ខែកញ្ញានេះ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កុមារ ដែលមានអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា នៅវិមានសន្តិភាព។
ការសម្រេចបែបនេះ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដើម្បីឈានទៅបើកសលារៀនថ្នាក់បឋម សិក្សាបន្តទៀត បន្ទាប់ពីការបើកថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រទេសនានាបានសិក្សា និងបានចាក់វ៉ាក់សាំង ទៅលើក្មេងអាយុក្រោម ១២ ឆ្នាំរួចហើយដែរ ខណៈបញ្ហាវ៉ាក់សាំង មិនមែនជាបញ្ហាលំបាកទេ ម្ខាងគឺវ៉ាក់សាំងអនុញ្ញាតឱ្យចាក់ ឯម្ខាងទៀតយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេចហើយ ខណៈចំនួនកុមារអាយុ ៦-១២ឆ្នាំ មានជិត ២ លាននាក់ (១,៨ លាន)។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបើកយុទ្ធនាការនេះ គឺត្រូវធ្វើនៅក្របខណ្ឌទូទាំងប្រទេស ដែលសម្ដេច នឹងចូលរួមបើកនៅឯវិមានសន្តិភាព នៅថ្ងៃសុក្រ សប្តាហ៍នេះដូចពេលដែលចាក់ ឱ្យកុមារ និងយុវវ័យកាលពីពេលមុន ហើយសម្ដេចនឹងថ្លែងសន្និសីទសារព័ត៌មាន។
បើតាម សម្ដេចតេជោ ហ៊ុន សែន មិនមានបញ្ហាទេ ដោយសារមានក្រុមគ្រូពេទ្យ និងវ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់ចាក់គ្រប់គ្រាន់ហើយ។
សម្ដេចតេជោ ហ៊ុន សែន ក៏ស្នើឱ្យគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ក្របខណ្ឌទូទាំងប្រទេស អភិបាលរាជធានីខេត្ត រៀបចំបែងចែកវ៉ាក់សាំង និងក្រុមគ្រូពេទ្យ ដើម្បីអនុវត្តនូវការចាក់វ៉ាក់សាំងសម្រាប់កុមារ អាយុ ៦ ដល់ ១២ ឆ្នាំ ដែលមានជាង ១,៨ លាននាក់៕
អត្ថបទពី៖ កម្ពុជាថ្មី
កែសម្រួលដោយ៖ Ha Ti
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ