ព័ត៌មាន
សម្ដេចតេជោ ៖ ការបោះឆ្នោត ប៉ុន្មានអាណត្តិចុងក្រោយនេះ ពុំមានមនុស្សស្លាប់ និងរបួសនោះទេ
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការបោះឆ្នោតប៉ុន្មានអាណត្តិចុងក្រោយនេះ នៅក្នុងប្រទេសកម្ពុជាពុំមានមនុស្សស្លាប់ និងរងរបួសនោះទេ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការបោះឆ្នោតប៉ុន្មានអាណត្តិចុងក្រោយនេះ នៅក្នុងប្រទេសកម្ពុជាពុំមានមនុស្សស្លាប់ និងរងរបួសនោះទេ។ ការអះអាងខាងលើនេះ គ្រាដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិ ទី៧ ឆ្នាំ ២០២៣ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវការពារសុវត្ថិភាព គ្រប់បណ្ដាគណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ ដែលធ្វើសកម្មភាពនយោបាយ នៅតាមមូលដ្ឋាននានា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា ក្នុងរយៈពេលប៉ុន្មានអាណត្តិចុងក្រោយនេះ ពុំមានអ្នកស្លាប់ និងរងរបួស ដោយសារតែការបោះឆ្នោតនោះទេ។ សម្ដេចតេជោ បានថ្លែងថា «ហើយត្រូវជួយខិតខំការពារសុវត្ថិភាព នៃបណ្ដាបក្សនយោបាយនេះឲ្យបាន កុំឲ្យមានការបោះឆ្នោតមួយញាំញី ដោយអំពើហិង្សា ជម្លោះ រហូតទៅដល់មានមនុស្សគ្រោះថ្នាក់ ការបោះឆ្នោតចុងក្រោយនេះ យើងគ្មានមនុស្សស្លាប់ ដោយសារការបោះឆ្នោតទេ ស្លាប់ ឬរបួស ដោយសារការបោះឆ្នោតទេ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ ២០០៣មក ពុំមានមនុស្សស្លាប់ ឬរងរបួស ដោយសារតែការបោះឆ្នោត នោះទេ។ ដូច្នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កលក្ខណៈងាយស្រួល និងសេរីភាពដល់បណ្ដាបក្សនយោបាយ អាចមានឱកាសជួបជុំ និងអាចលើកឡើងស្លាកគណបក្ស នៅទីតាំងដែលអាជ្ញាធរបានកំណត់ជូន។
ចំណែកឯបណ្ដាគណបក្សនយោបាយ ក៏ត្រូវតែគោរពនូវបែបបទ ដែលមានចែងក្នុងច្បាប់ជាធរមាន និងបទបញ្ជា ដែលចេញដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ផងដែរ៕
អត្ថបទពី៖ KPT
-
Boxing Bayontv5 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
ព័ត៌មាន5 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
PR NEWS1 week ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន5 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន5 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន2 days ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ