ភាពយន្ដខ្មែរ
វ៉ៅវ! បើកបង្ហាញមុខតួអង្គសំខាន់ៗ ក្នុងរឿងភាគថ្មីជាមួយសាច់រឿងប្លែកអារម្មណ៍
ថ្ងៃនេះមកពញ្ញាក់អារម្មណ៍ទស្សនិកជនជាមួយរឿងភាគថ្មី ដែលត្រៀមនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ឆាប់ៗនេះ។
ថ្ងៃនេះមកពញ្ញាក់អារម្មណ៍ទស្សនិកជនជាមួយរឿងភាគថ្មី ដែលត្រៀមនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ឆាប់ៗនេះ។
បាំងមិនប៉ុន្មានសប្តាហ៍ទៀតទេ រឿង «តាមបេះដូងដល់ទីបំផុត» នឹងឃ្លាតឆ្ងាយពីចក្ខុរបស់ទស្សនិកជនហើយ ដូច្នេះ កុំឱ្យថាអេដមីនចិត្តអាក្រក់ សូមមកណែនាំរឿងភាគថ្មីក្រោមចំណងជើងថា រឿង «សង្គ្រាមបងប្អូន»។ សាច់រឿងបង្កប់ទៅដោយអាថ៌កំបាំងមិននឹកស្មានដល់ លាយឡំឈុតឆាកកំប្លែងសើចសប្បាយ ការចង់ឈ្នះចាញ់ គំនុំ ភាពលោភលន់ ស្នេហា និងការលះបង់ជាដើម។
ផ្តើមសាច់រឿងដំបូងចេញពីគ្រួសារដែលមានជីវភាពធូរធាមួយ ដែលមានកូនប្រុសពីរនាក់ ពួកគេស្រឡាញ់គ្នាណាស់ ប៉ុន្តែដោយសាររឿងរ៉ាវមិននឹកស្មានដល់ខ្លះៗ ធ្វើឱ្យបងប្អូនទាំង២ ប្រែក្លាយជាសត្រូវ តាមចងកម្មចងពារគ្នាឥតឈប់ឈរ…។
ក្រឡេកមកចាប់អារម្មណ៍តួអង្គសំខាន់ៗក្នុងរឿងវិញ មានការចូលរួមសម្តែងពីលោក សេម, ម៉ឺន ឯកសុភារិទ្ធ, ពុធ ស្រីខួច, ដាវ ដាវីកា, EMILY, រតនះ ដែន, សុវណ្ណ បុរស, ហ៊ួង ស៊ាង, សុវណ្ណ ហ្វីលីព, វ៉ាន់ លីលី ។ គួរបញ្ជាក់ផងដែលថារឿង «សង្គ្រាមបងប្អូន» ជាស្នាដៃនិពន្ធ ងឿយ ប៊ុនរ័ត្ន ក្រោមការផលិតរបស់ផលិតកម្ម សាស្ត្រាហ្វៀម។
មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨ ដល់ ៩យប់! កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាណា៕
អត្ថបទពី៖ Ha Ti
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន1 day ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន1 day ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន1 day ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ