ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាល ៖ ករណីបំផ្ទុះគ្រាប់រំសេវកែច្នៃនៅសៀមរាប មិនពាក់ព័ន្ធនឹងការបោះឆ្នោតទេ
នៅក្នុងពិធីចែកសញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី ១៣ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
នៅក្នុងពិធីចែកសញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី ១៣ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ករណីបំផ្ទុះគ្រាប់រំសេវកែច្នៃ នៅសៀមរាប ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត មិនពាក់ព័ន្ធនឹងការបោះឆ្នោតទេ នោះគឺជារឿងគំនុំបុគ្គល។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយកឱកាសនេះ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាង ៨០ ភាគរយ នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោត បានចេញទៅបោះឆ្នោត ប្រកបដោយភាពស្ងាត់ស្ងៀម អព្យាក្រឹត្យភាពខាងនយោបាយ សេរី និងយុត្តិធម៌ សូម្បីតែអ្នកណាថាម៉េច ក៏ថាទៅ តែលទ្ធផលវាចេញមកបែបនេះ»។ សម្តេចថា ការហែរក្បួនអត់មានគប់គ្នា អត់ប៉ះទង្គិចគ្នា អត់វ៉ៃគ្នា ជេរបញ្ចោគ្នានោះទេ។
បើតាមសម្តេចតេជោ ហ៊ុន សែន ពិតណាស់ថា នៅល្ងាចថ្ងៃទី ៣ ខែមិថុនា ដែលជាថ្ងៃបិទការឃោសនា មានការបោះគ្រាប់បែកច្នៃមួយនៅខេត្តសៀមរាប តែឥឡូវចាប់បានហើយ នោះគឺជាករណីគំនុំគ្នា។ «ពួកគេមានគំនុំជាមួយគ្នាសោះ បែរជាទៅបោះគ្រាប់បែកគ្រប់ធ្វើឲ្យផ្ទុះ ប៉ុន្តែករណីនេះ វាអត់មានឥទ្ធិពល វាអត់មានទំនាក់ទំនងអីជាមួយការបោះឆ្នោតទេ ហើយករណីនេះ ទោះបីជាមិនបោះឆ្នោតក៏វាកើតឡើងដែរ ហើយករណីនេះមិនមានការស្លាប់ ឬរបួសអ្នកណាទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេតេជោនាយករដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន អះអាងថា ក្នុងចំណោមគណបក្សទាំងអស់ចំនួន ១៧ ដែលបានចូលរួមការបោះឆ្នោត សុទ្ធតែទទួលបានសន្លឹកឆ្នោតទាំងអស់ ទោះតិចក្តីទោះច្រើនក្តី។ ជាមួយគ្នានោះ សម្ដេចបានអរគុណចំពោះប្រជាពលរដ្ឋ ដែលបានអនុវត្តសិទ្ធិរបស់ខ្លួន គឺសិទ្ធិជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការរឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ មានករណីបំផ្ទុះគ្រាប់រំសេវកែច្នៃ នៅមុខស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប។ ក្រោយករណីនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យពីរនាក់ ទី១. ឈ្មោះ សេង សុកន អាយុ ១៨ឆ្នាំ នៅប្រទេសថៃ ស្នាក់នៅផ្ទះជួលសង្កាត់ថ្វាយដង្គុំ និងទី២. ឈ្មោះ រ៉ន ដារ៉ុង អាយុ ២០ឆ្នាំ ជាសិស្សរៀនជួសជុលម៉ូតូ ស្រុកកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ស្នាក់នៅផ្ទះជួលក្នុងភូមិសាលាកម្រើក សង្កាត់សាលាកម្រើក ក្រុងសៀមរាប៕
អត្ថបទពី៖ KPT
-
Boxing Bayontv5 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
ព័ត៌មាន5 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
PR NEWS1 week ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន5 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន5 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន2 days ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ