ព័ត៌មាន
អតីតប្រធានាធិបតីប្រទេសទីម័រខាងកើត ភ្ញាក់ផ្អើលចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា!
ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀលកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ
ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀលកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) អតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត បានគោរពសម្ដែងនៅការភ្ញាក់ផ្អើលនៅចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាក្នុងរយៈពេល៣ ឆ្នាំកន្លងមក។
ឯកឧត្តមក៏បានអបអរសាទរជូនចំពោះប្រជាជនកម្ពុជាទាំងមូល ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា នេះជាលើកទី១ហើយ ដែលឯកឧត្តមបានធ្វើជាសាក្សី នៃព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលជាប្រវត្តិសាស្ត្រនេះ ។ ឆ្លៀតនៅក្នុងឱកាសនេះផងដែរ ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន ជួយដល់ទីម័រខាងកើតទប់ស្កាត់ ផ្ការីករាលដាលនៃជំងឺកូវីដ១៩ និងបានគោរពស្នើសុំសម្រេចតេជោ ពិនិត្យជួយដល់វិស័យកសិកម្ម ដើម្បីកាត់បន្ថយការនាំចូលស្បៀង ពីប្រទេសដទៃ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់ឯកឧត្តមអតីតប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីទីម័រខាងកើត ដែលបានអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ និងបានបញ្ជូនកីឡាករកីឡាការិនី មកប្រកួត ដែលធ្វើឲ្យស៊ីហ្គេមនៅព្រះរាជាណាចក្រកម្ពុជា មានភាពកាន់តែអធិកអធម ឡើងបន្ថែមទៀត។
ពាក់ព័ន្ធទៅនឹងការងារអាស៊ាន សម្តេចតេជោបានជូនជា អនុសាសន៍ ឱ្យពិនិត្យយកចិត្តទុកដាក់ លើការងារសសរស្ដំទាំងបី។ ដោយឡែកលើការងារវិស័យកសិកម្មវិញ សម្ដេចតេជោបានផ្ដល់អនុសាសន៍ ជូនឯកឧត្តមថា សម្ដេចនឹងបញ្ជូនអ្នកជំនាញ កសិកម្មទៅពិនិត្យមើល ស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ៕
អត្ថបទពី៖ KPT
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
PR NEWS1 week ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន1 day ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ