កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។ ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ អេ អាំម៉ារីន អ្នកកាន់កំណត់ត្រាឈ្នះច្រើនជុំបំផុតនៅវគ្គសន្សំប្រាក់លានរបស់ Wurkz នឹងឡើងប្រកួតមិត្តភាពជាមួយបឺត សង្ឃឹម ក្នុងប្រភេទទំងន់ ៥៧គ (គូនេះពិតជាជក់ចិត្តមិនអាចរំលងបាន) មិនទាន់អស់ទេ សូត្រ ខេវិន នឹងជួប ធី វ៉ារិទ្ធ ក្នុងប្រភេទទំងន់ ៦០គ...
ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតលក្ខណៈម៉ារ៉ាតុងទំងន់ ៥៤គ រកជើងឯកក្នុងថ្ងៃតែមួយ។ សាន សំអុន មកពីអរុណរះកីឡា នឹងជាមួយ ឡុង ខេត្ត មកពីខ្លារខិនមានរិទ្ធ ខណៈ ជី ឆៃលី មកពី ខ.ភ.ម នឹងជួបជាមួយ រឿន សុខលីមកពីកងទ័ពជើងគោក។ អ្នកឈ្នះក្នុងចំណោម ២ គូនេះនឹងឡើងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រក្នុងថ្ងៃទី...
រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។ គូជក់ចិត្តសប្តាហ៍នេះគឺ កីឡាករដែលកំពុងល្បី កំពុងខ្លាំងនិងមានហាងឆេងប្រកួតតាមប៉ុស្តិ៍នានា អេ សារ័ត្ន នឹងបង្ហាញខ្លួននៅសង្វៀនស្ទឹងមានជ័យទូរទស្សន៍បាយ័នដោយនឹងជួបជាមួយកូនសិស្សលោក ធន់ សុភា កីឡាករធន់ អៀងឡៃ ក្នុងប្រភេទទំងន់ ៥៧គ ខណៈកីឡាករដែលកំពុងឡើងកូតមួយរូបទៀត អេលីត សាន់ នឹងជួបជាមួយ សៀង ង៉ុយក្នុងប្រភេទទំងន់ ៦០គ។...
រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។ គូជក់ចិត្តសប្តាហ៍នេះគឺ កីឡាករ ពេជ្រ ប៊ុនសិទ្ធ ដែលកំពុងមានការគាំទ្រខ្លាំង នឹងជួបជាមួយ ម៉ន ភារម្យ មកពី ការិយាល័យទី ៥ កងទ័ពជើងគោកខណៈ គូឯក ឈឿន ឆៃដែន ក៏នឹងត្រូវជួបជាមួយកីឡាករត្រកូលម៉នដែរគឺ ម៉ន ព្រហ្មម៉ាញ មកពីកងចក្ររាជសីហ៍។...
ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតលក្ខណៈម៉ារ៉ាតុងទំងន់ ៦០គ រកជើងឯកក្នុងថ្ងៃតែមួយ។ ឡុង សំណាង កូនសិស្សលោក ឡុង វិបុល នឹងជួបជាមួយជើងខ្លាំងមកពី ប៉ែនកាក់គុនខ្មែរ អាលីត វិចិត្រ ខណៈ ម៉ិល សារុន ជួប ខាំ សូរិយា មកពីរ៉ាហាប់ស្វាយប៉ាក។ ចំណែកគូផ្សេងទៀតរួមមាន រិទ្ធ...
កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។ ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ ភួង ពិសិដ្ឋ មកពីតាឡីដំរីមានរិទ្ធ នឹងជួបជាមួយ ថា សារុន មកពីក្លិបពុទ្ធសេរីវង្ស ក្នុងប្រភេទទំងន់ ៦០គ សៅ វណ្ណា មកពីយុវជនវាលស្បូង នឹងត្រូវជួបជាមួយ ធីម ទាន់ មកពីរាជសីហ៍ខេត្តរតនគីរីក្នុងប្រភេទទំងន់ ៦៥គ...
ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ សង្វៀនការប្រកួតប្រដាល់គុនខ្មែរ “កម្ពុជាអ្នកប្រដាល់គុនខ្មែរ” ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា នឹងចាប់ផ្តើមដំណើរការប្រកួតដណ្តើមខ្សែក្រវាត់រដូវកាលទី ២ នឹងចាប់ផ្តើម ក្នុងប្រភេទទំងន់ ៦៣.៥។ វត្តមានកីឡាករសមាភាពប្រជែងខ្សែក្រវាត់ទាំង ៨ រូបនឹងត្រូវបង្ហាញ ខណៈ ៤ នាក់ នឹងចាប់ផ្តើមជុំទី ១ តែម្តង៖ វី សម្ផស្ស របស់ក្លិប នាគរាជមានជ័យ ជួប ឡូញ វ៉ាន់ឌី របស់ក្លិប...
ការប្រកួតប្រដាល់គុនខ្មែរ Boostrong Fighters on Fire ដែលឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក Boostrong នឹងមានវត្តមានអ្នកប្រដាល់គុនខ្មែរ ៨ នាក់អង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យ។ សប្តាហ៍នេះអ្នកគាំទ្រគុនខ្មែរ នឹងបានទស្សនាការប្រកួតរបស់កីឡាករជើងចាស់ទាំងពីរនាក់នៅគូពិសេសទី ៣ គឺ ផាន់ សុវណ្ណ របស់ក្លិបនាគរាជចតុមុខ នឹងជួបជាមួយជើងចាស់ ភុន សោភ័ណ្ឌ ក្នុងប្រភេទទំងន់ ៦៥គ។ ចំណែកឯ...
សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សំបូរបទពិសោធ នឹងធ្វើអោយអង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យរៀងរាល់ល្ងាចថ្ងៃអាទិត្យ។ តែសប្តាហ៍នេះកាន់តែពិសេស និងមិនអាចរំលងបានគឺអធិរាជគុនខ្មែរទំងន់ ៦៣.៥គ ទាំងពីរ ផល សោភ័ណ្ឌ និង មឿន សុខហ៊ុច នឹងជំរះបញ្ជីគ្នានៅលើសង្វៀនខារ៉ាបាវ។ កីឡាករទាំងពីរធ្លាប់ជួបគ្នា ២ លើកចុងក្រោយ ឈ្នះម្នាក់ម្តងដូចគ្នា មានន័យថាថ្ងៃអាទិត្យនេះនឹងជាជំនួបលើកទី ៣ តើនរណាជាតួឯកលើសង្វៀន អមជាមួយប្រាក់រង្វាន់ ២ លានរៀលសំរាប់អ្នកឈ្នះ?...
រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។ សប្តាហ៍ថ្ងៃសុក្រនេះ នឹងមានការប្រកួតគូល្អៗចាប់ពីទំងន់ ៦០គ ឡើងទៅ។ គូបើកឆាកដំបូង កីឡាករមកពីខេត្តបាត់ដំបង ទ្វេ វិរៈ នឹងជួបជាមួយកីឡាករបរទេសរស់នៅស្រុកខ្មែរ រ៉ូល ឡង់ ដែលហាត់ នៅក្លិបប្រដាល់ខេមរៈខ្លាហោះ ក្នុងប្រភេទទំងន់ធ្ងន់ ៧០គ។ គូទីពីរ រិទ្ធ ភារម្យ ប្រកួតប្រភេទទំងន់...