ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ ជី ឆៃលី កីឡាករមកពីមជ្ឈមណ្ឌលកីឡា ខ.ភ.ម នឹងជួបជាមួយកីឡាករ ម៉ន ភិរម្យ របស់ក្លិបប្រដាល់ការិយាល័យទី ៥ កងទ័ពជើងគោក ក្នុងប្រភេទទំងន់ ៥៤គ ឈឿន ឆៃដែន មានបទពិសោធក្រាសក្រែលលើសង្វៀន នឹងត្រូវជួបកីឡាករ សូត្រ ខេវិន មកពីក្លិបបក្សីស្លាបដែកក្នុងប្រភេទទំងន់ ៦០គ ដោយឡែកកាន់តែពិសេសគឺ ការប្រកួតសន្សំប្រាក់លានរបស់...
សប្តាហ៍ថ្ងៃសុក្រនេះ នឹងមានការប្រកួតពិសេសប្រចាំខែមិថុនា ដែលជាជំនួបរវាងកីឡាករ ម៉ឺន មេឃា ដែលជាកូនសិស្ស របស់អតីតស្តេចប្រដាល់គុនខ្មែរ អេភូថង នឹងជួបជាមួយកីឡាករ សុខ សាវិន មកពីក្លិបប្រដាល់ ប៉ែនកាក់គុនខ្មែរ។ តើអ្នកណានឹងជាម្ចាស់ប្រាក់រង្វាន់លើកទឹកចិត្ត ២ លានរៀលបន្ថែមលើតំលៃខ្លួន? ជាមួយគ្នានោះដែរ វត្តមានកីឡាករគូពិសេសប្រចាំសប្តាហ៍មួយគូទៀតគឺ កីឡាករ ស៊ឹម វណ្ណដេត មកពីក្លិបអាណាចក្រគុនខ្មែរ នឹងឡើងជួបជាមួយកីឡាករមកពីក្លិបប្រដាល់វិចុលដារិទ្ធពោធសែនជ័យ ឡុង សំណាងក្នុងប្រភេទទំងន់ ៦៣.៥គ។...
ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី សប្តាហ៍នេះនឹងល្អមើលជាងសប្តាហ៍មុនៗ។ ការប្រកួតម៉ារ៉ាតុង ទំងន់ ៥៤គ ធី ម៉ានិច ជួបជាមួយ អេលីត ផានិត និង ធន់ វ៉ាន់ឌី ជួបជាមួយ សង សាត ដើម្បីដណ្តើមជើងឯកម៉ារ៉ាតុងក្នុងថ្ងៃតែមួយអមជាមួយទឹកប្រាក់ ១ លានរៀន។ មុននឹងដល់វគ្គផ្តាច់ព្រ័ត្រម៉ារ៉ាតុង ថាន់ ប៊ុនរ៉ុង នឹងស្វាគមន៍ អេលីត ឡុងឡី ដែលជាជំនួបសងសឹក។...
នួន រ៉ាថេន នឹងជួបជាមួយ ម៉ិល សារុន ក្នុងប្រភេទទំងន់ ៦០គ ខណៈដែល គង់ ហ៊ូវ ប្អូនប្រុសបង្កើតរបស់ គង់ សំបូរ នឹងជួបជាមួយ ឡូញ វ៉ាន់ឌី ដែលទើបផ្តួលគូប្រកួតសន្លប់ប្រកួតចុងក្រោយ។ អ្វីដែលកាន់តែពិសេស ការប្រកួតសន្សំប្រាក់លានទំងន់ ៦៥គ កែវ សំរិទ្ធ នឹងឈានដល់ជុំទី ៤ ហើយ ដោយនឹងត្រូវជួបជាមួយ...
វេលាថ្ងៃត្រង់ម៉ោងបាយ Boostrong Fighters Fire នឹងធ្វើអោយអាហារថ្ងៃត្រង់របស់លោកអ្នកកាន់ឆ្ងាញ់ជាងរាល់ដងអមជាមួយនឹងគូប្រកួតល្អៗ។ ឈិត ប៊ុនកយ នឹងបើកឆាកជួបជាមួយ ផាន់ សុវណ្ណថា ក្នុងប្រភេទទំងន់ ៥៤គ មុនពេល ណុំ សំអន ជួបជាមួយ ឯម ភារុន។ គូពិសេសពីរគូប្រចាំសប្តាហ៍គឺ ម៉ន គឹមឡុង ប្រកួតទំងន់ ៦៥គ ជាមួយ ធា នុរាជ...
គូពិសេសបើកឆាកដំបូង ឈុត ប្រាក់កាក់ នឹងជួបជាមួយ សាំង ផានិតក្នុងប្រភេទទំងន់ ៤៨គ មុនពេលជួបជាមួយ គូពិសេសទី ២ កីឡាករមកពីខេត្តបាត់ដំបង សែន មករា នឹងជួបជាមួយកីឡាករអនិកជនខ្មែរអាមេរិក គីម វ៉ាយអិន។ ចំណែកគូសំខាន់ប្រចាំសប្តាហ៍មាន ២ គូគឺ ធីម ទាន់ ប្រកួតទំងន់ ៦៧គ ជាមួយ នួន រ៉ាថេត...
គូបើកឆាកការផ្សាយផ្ទាល់ សោម ពិសិដ្ឋ ជួប វី សម្ផស្ស ជាគូល្អមើលបាត់ទៅហើយ នៅឡើយគូពិសេសមិនអាចរំលងបាន ធី វ៉ារិទ្ធ ជួប សារឿន ចាន់ ទំងន់ ៦០គ និង ឯម ឡេងលី ម្ចាស់ខ្សែក្រវាត់ខារាបាវ នឹងជួបជាមួយដៃគូទំងន់ធ្ងន់របស់ខ្លួនគឺ ទូច ទូ។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យម៉ោង ៦ ល្ងាចតទៅ៕ រូបតំណាង
(ភ្នំពេញ)៖ ការប្រកួតប្រដាល់គុនខ្មែរ មិត្តភាពជាតិ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា (Cambodia Beer) នៅតែបន្តការប្រកួតយ៉ាងផុសផុលនៅសង្វៀនស្ទូឌីយ៉ូបាយ័នស្ទឹងមានជ័យ នឹងផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ BTV News។ជាក់ស្តែងការប្រកួតព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា គូឯកកីឡាករ លី រិទ្ធី មកពីក្លិបមីស្ទឺលីគុនខ្មែរ បានផ្តួលកីឡាករជើងចាស់ តក់ សោភណ្ឌ ក្លិបអេភូថងកីឡា ឱ្យបោះបង់ការប្រកួតក្នុងទឹកទី១។ចំនែក ពេជ្រ កក្ដដា ក្លិប ចលនាយុវជនកម្ពុជា...
(ភ្នំពេញ)៖ ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពជាតិ ដែលទទួលបានការជ្រោមជ្រែងឧបត្ថម្ភ ពីភេសជ្ជៈ BOOSTRONG នៃទូរទស្សន៍បាយ័ន ការពីម្សិលមិញមានបួនប្រកួត ដែលសុទ្ធតែជាការប្រកួតដ៏ជក់ចិត្ត។ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម កីឡាករ គង់ ហូវ មកពីក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប នៃសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ឈ្នះពិន្ទុកីឡាករក្លិបថ្មគោលខណ្ឌពោធិសែនជ័យ ជ័រ ពៅ។ចំនែកការប្រកួតផ្សេងទៀតកីឡាករ រិទ្ធ ប៊ុនស មកពីអាណាចក្រគុនខ្មែរ ស្មើពិន្ទុ កីឡាករ អាន ទាវ មកពីក្លិបយុវជនវាលស្បូវខណ្ឌច្បារអំពៅ។ ឯ...
(ភ្នំពេញ)៖ សូត្រ វាសនា អ្នកប្រដាល់មកពីក្លិបបក្សីស្លាបដែក បានយកឈ្នះពិន្ទុលើកីឡាករ រឿម វណ្ណៈ របស់សមាគមអប់រំកាយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងការប្រកួតមិត្តភាពជាតិ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ សង្វៀងទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ។ ថ្ងៃជាមួយគ្នានេះដែរកីឡាករ សយ សុខ មកពីក្លិប វិបុលដារិទ្ធខណ្ឌពោធិសែនជ័យ ចាញ់ពិន្ទុ កីឡាករក្លិប និរោធន៍មានជ័យ...