(ភ្នំពេញ)៖ អ្នកប្រដាល់គុនខ្មែរ អេ អាំម៉ារីនភូថង នៅតែធ្វើបានល្អនៅសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ ក្នុងការប្រកួតសន្សំប្រាក់លានរបស់ក្រុមហ៊ុនភេសជ្ជៈ WURKZ ម្សិលមិញ។ កីឡាកររបស់សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃរូបនេះ បានយកឈ្នះកីឡាករ ឡុង ខេត្ត ដោយពិន្ទុ។ នេះជាជ័យជំនះលើកទី១០របស់គេ។ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម មកដល់ពេលនេះមិនទាន់មានកីឡាកររូបណាអាចបញ្ឈប់ដំណើរសន្សំប្រាក់លានរបស់ អេ អាំរីនភូថងនៅឡើងទេ ហើយតាមរយៈជ័យជំនះនេះ ធ្វើឱ្យប្រាក់រង្វាន់ឡើងដល់១០ ០០០ ០០០រៀល។ ចំនែកការប្រកួតមិត្តភាពលក្ខណៈជាតិ ម៉ន ភារម្យ ក្លិបការិយាល័យទី៥កងទ័ពជើងគោក...
(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរមកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម យ៉េន ឌីណា បានយកឈ្នះកីឡាករ ចាន់ ប៊ុនលាភ របស់ក្លិបនិរោធមានជ័យ ក្នុងការប្រកួតប្រដាល់លក្ខណៈមិត្តភាព របស់ក្រុមហ៊ុន គួបូតា (Kubota) របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន នៅស្ទូឌីយោស្ទឹងមានជ័យ រាត្រីថ្ងៃសុក្រ។ ជំនួនកីឡាករ ឌីណា ត្រូវការតែបីទឹកប៉ុណ្ណោះ ដើម្បីបំបាក់ ប៊ុនលាភ។ ថ្ងៃជាមួយគ្នានេះដែរ កីឡាករ ម៉ៃទី រ៉ាឌី មកពីក្លិបម៉ៃទីក្រាំងយ៉ូវ ចាញ់កីឡាករ...
ចាន់ ស៊ីណាត ធ្លាក់ខ្លួនប្រកួតជាមួយ សយ សុខឈឿន ឆៃដែន អ្នកប្រដាល់ជើងខ្លាំង នៃក្លិបថ្មគោលពោធិសែនជ័យ និង រឿម វណ្ណះ អ្នកប្រដាល់ជើងខ្លាំងសមាគមអប់រំកាយកីឡាស្រុកអន្លង់វែង នឹងត្រូវជួបប្រកួតគ្នា នាយប់ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើសង្វៀនបិទទ្វារខារ៉ាបាវបាយ័នស្ទឹងមានជ័យ។ ជើងខ្លាំង ឈឿន ឆៃដែន និង ជើងខ្លាំង រឿម វណ្ណះ ជួបគ្នាក្នុងប្រភេទទម្ងន់៦០គ.ក្រ។...
វេលាថ្ងៃត្រង់ម៉ោងបាយ Boostrong Fighters Fire នឹងធ្វើអោយអាហារថ្ងៃត្រង់របស់លោកអ្នកដឆ្ងាញ់ជាងរាល់ដងអមជាមួយនឹងគូប្រកួតល្អៗ។ ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុងជាគូបើកឆាក មុនពេល ជើងឯកពានឆ្ពោះទៅស៊ីហ្គេមរបស់ទូរទស្សន៍បាយ័នថ្មីៗ ថាន់ ប៊ុនរ៉ុង ជួប រឿង សារិទ្ធ ទំងន់ 60kg។ ចំណែកពីរគូឯកសប្តាហ៍នេះ ម៉ន សាម៉េត ជួប វៀត...
សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មីអង្រួន សង្វៀនស្ទូឌីយោស្ទឹងមានជ័យ។ ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ ដែលជាគូពិសេសបើកឆាកការផ្សាយផ្ទាល់។ គូមិនអាចរំលងបានទាំងពីរគូគឺ ហេង វិឆ័យ និង ជួបជាមួយ គង់ ឧត្តម ខណៈ ឯម ឡេងលី នឹងជួបជាមួយ ទូច ទូ ដែលមកជំនួស ដានីញែល...
រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ ក្នុងនោះគូពិសេស សែម ប៊ុនថេង បើកឆាកជួបជាមួយ សំអាត បារមី ក្នុងប្រភេទទំងន់ 54kg ខណៈគូទី ២ ប្រភេទទំងន់ 60kg ឡុង សំណាង នឹងឡើងតតាំងជាមួយ សូដា លីម៉ូ ដែលសុទ្ធតែមានបទពិសោធវាយជាមួយកីឡាករបរទេស។ ចំណែកការប្រកួតគូពិសេសប្រចាំសប្តាហ៍...
ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ក៏នឹងមានវត្តមានកីឡាករ ៥ គូផងដែរ ដែលគូពិសេស នឹងជាជំនួបរវាង ពេជ្រ ភក្តី ជួប ធី ដាវិត គូទី ២ អេលីត ផានិត ជួប សង សាត ខណៈ រិទ្ធ រៀប ជួប លី សុខា។ គូពិសេសប្រចាំសប្តាហ៍ ភួង...
ប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។ រិទ្ធ ប៊ុនម៉ៅ កូនសិស្សរបស់លោក ធី ណារិទ្ធ នឹងជួបជាមួយ សោម ពិសិដ្ឋ ក្នុងប្រភេទទំងន់ 63.5 Kg ខណៈ ឯម សុធី នឹង ស្វាគមន៍ អេ សារ័ត្ន។ ពីរគូនេះមិនអាចរំលងបាន តាមរយៈស្នៀតប្រកួត និងបទពិសោធរបស់កីឡាករទាំងបួននាក់។...
វត្តមានកីឡាការិនី ស្រស់សោភា ធន់ វិរៈពណ៌ នឹងជួប កីឡាការិនីមានល្អិតចិត្តសឿង ចាន់ សុខហឿន។ ចំណែកគូបុរស រិទ្ធ ភារម្យ ជួប ឡាញ់ ផល្លា បន្តដោយកូនសិស្ស ស៊ន អេលីត គឺ អេលីត កែងឡុង ជួបជាមួយ លន់ សៀកឡេង។ រីឯគូឯកប្រចាំសប្តាហ៍ ឆៃ សារ៉ា...
(ភ្នំពេញ)៖ កីឡាករដែលកំពុងទទួលបានប្រជាប្រិយភាព អេ អាំម៉ារីនភូថង មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ បង្កើនទឹកបានដល់ ៩ ០០០ ០០០ រៀលហើយ ក្នុងការប្រកួត សន្សំប្រាក់លាន របស់ក្រុមហ៊ុនភេសជ្ជៈ Wurkz នៅស្ទួឌីយោបាយ័នស្ទឹងមានជ័យ ថ្ងៃទី៣០ ខែឧសភា។ ដោយប្រកួតក្នុងប្រភេទទំងន់៥៧គីឡូក្រុម កីឡាករមកពីខេត្តបាត់ដំបង សេង កុសល ក្លិបមោងឬស្ស៊ីមរតកគុនខ្មែរ ជាកីឡាករទី៩ ដែលចាញ់ក្រោម កណ្តាប់ដៃ និងថ្វីជើង...